Home » » វិទ្យុអាស៊ីសេរី - អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការ​បាញ់​សម្លាប់​ក្រុម​កម្មករ

វិទ្យុអាស៊ីសេរី - អង្គការ​សហប្រជាជាតិ​ថ្កោលទោស​ចំពោះ​ការ​បាញ់​សម្លាប់​ក្រុម​កម្មករ

Written By Unknown on Saturday, January 4, 2014 | 4:46 AM

សេចក្តី​ថ្លែងការណ៍​អង្គការ​សហប្រជាជាតិ ក៏​ស្នើ​ឲ្យ​ភាគី​កម្មករ និង​រោងចក្រ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​តែ​បន្ត​កិច្ច​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​តាម​រយៈ​ការ​ជួប​ចរចា​គ្នា។

អង្គការ​សហប្រជាជាតិ នឹង​ជួយ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋាភិបាល ដើម្បី​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ ដើម្បី​ធានា​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​ខែ​គ្រប់គ្រាន់ និង​ទទួល​បាន​សិទ្ធិ​រស់​នៅ​សមរម្យ។


រីឯ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ពី​ទីក្រុង​ហ្សឺណែវ ឯណោះ​វិញ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដែរ សម្ដែង​ការ​សោកស្ដាយ​អំពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ។ លោក​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​បង្ក្រាប​ដោយ​ការ​ប្រើប្រាស់​កម្លាំង​លើសលប់​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ទៅ​លើ​បាតុករ កាល​ពី​ថ្ងៃ​សុក្រ ទី​៣ មករា និង​ការ​បង្ក្រាប​មួយ​ចំនួន​ទៀត កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។

លោក​ក៏​ស្នើ​ឲ្យ​បាតុករ កុំ​ប្រើប្រាស់​អំពើ​ហិង្សា​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ដើម្បី​ត្រូវ​មាន​ការ​ចរចា​មួយ ដើម្បី​ដោះស្រាយ​សំណើ​របស់​កម្មករ​ស្ដីពី​ការ​ដំឡើង​ប្រាក់​ខែ​គោល៕
Share this article :

0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. bongthomkh - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger