មន្ដ្រីស៊ើបអង្កេតរបស់ សមាគមសិទ្ឋិមនុស្សអាដហុក លោក ចាន់ សាវ៉េត បានឲ្យដឹងនៅព្រឹកថ្ងៃទី៤មករានេះថា មេដឹកនាំសហជីពកម្មករ ដែលជំទាស់នឹងការតម្លើងប្រាក់ខែ រួមមាន លោកជា មុនី លោក រ៉ុងឈុន និងលោកស្រី យ៉ាងសោភ័ណ្ឌ ជាដើម ត្រូវបានប៉ូលិសចុះឡោមព័ទ្ធផ្ទះ និងតាមចាប់ខ្លួន នៅព្រឹកថ្ងៃទី៤មករានេះ។ ចំណែកលោក អាត់ ធន់ មេដឹកនាំសហជីពកម្មករ ដែលតវ៉ាប្រឆាំងនឹងការ
តម្លើងប្រាក់ខែកម្មករ បានអះអាងថា លោកមិននៅផ្ទះទេ ហើយលោកក៏មិនទាន់ដឹងច្បាស់ពីដំណឹងតាមចាប់ខ្លួននោះទេ។ នៅម៉ោងជាង ៣ រសៀលថ្ងៃទី៤មករានេះ លោក រ៉ុង ឈុន មិនអាចទាក់ទងបានទេ។ តែទូរស័ព្ទរបស់លោក មានស្ត្រី ជាអ្នកលើកទូរស័ព្ទ ហើយប្រាប់ថា លោក រ៉ុងឈុន ចេញក្រៅ។ ចំណែកលោក ជា មុនី និងលោក ប៉ាវ ស៊ីណា ទូរស័ព្ទបានបិទ។ រីឯលោកស្រី ម៉ម ញឹម និងលោកស្រី យ៉ាង សុភ័ណ្ឌ ទូរស័ព្ទ ចូល តែចុចផ្តាច់។ ដំណឹងអំពីការចាប់ខ្លួនមេដឹកនាំសហជីពកម្មករខាងលើនេះ បានធ្វើឡើង ក្រោយពីអាជ្ញាធរសមត្ថកិច្ច បានចាត់វិធានការបង្ក្រាបដោយហិង្សា លើកម្មកររោងចក្រកាត់ដេរ និងមេដឹកនាំសហជីព ព្រះសង្ឃ ដែលតវ៉ាតម្លើងប្រាក់ខែកម្មករ កាលពីថ្ងៃទី២ និងថ្ងៃទី៣មករា ឆ្នាំ២០១៤។ នៅព្រឹកថ្ងៃទី៤មករានេះ កងកម្លាំងសមត្ថកិច្ចចម្រុះ ក៏បានចុះទៅបោសសម្អាត ក្រុមបាតុករ នៅទីលានប្រជាធិបតេយ្យ ឈប់ឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មតទៅទៀត៕
Home »
Khmer News
» មន្ដ្រីអាដហុក៖ មេដឹកនាំសហជីពកម្មករដែលជំទាស់ និងការទាមទារឡើងប្រាក់ខែត្រូវគេស្វែងចាប់ខ្លួនថ្ងៃនេះ
មន្ដ្រីអាដហុក៖ មេដឹកនាំសហជីពកម្មករដែលជំទាស់ និងការទាមទារឡើងប្រាក់ខែត្រូវគេស្វែងចាប់ខ្លួនថ្ងៃនេះ
Written By Unknown on Saturday, January 4, 2014 | 4:42 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.

0 comments:
Post a Comment