បាងកក៖ ប៉ូលីស និងទាហានជិត ១៥ម៉ឺននាក់ នឹងត្រូវបាន ដាក់ពង្រាយ ក្នុងរាជធានី របស់ប្រទេសថៃ នៅសប្តាហ៍ក្រោយ សម្រាប់ការបិទទ្វារ ក្រុងបាងកក តាមផែនការ របស់ក្រុមបាតុករ ដែលព្យាយាម ផ្តួលរំលំរដ្ឋាភិបាល នេះបើតាម មន្ត្រីនិយាយ នៅថ្ងៃពុធ។
យោងតាមគេទំព័រ ឆេនណលញូវអេស៊ា ផ្សាយថ្ងៃពុធ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានអំពាវនាវឱ្យមាន ការបោះឆ្នោត នៅខែកុម្ភៈ បន្ទាប់ពី មានការតវ៉ា ជាច្រើនសប្តាហ៍ តាមដងវិថី ក្នុងក្រុងបាងកក។ ប៉ុន្តែក្រុមបាតុករ បានសច្ចាបង្អាក់ការបោះឆ្នោតនេះ ដែលពួកគេខ្លាចថា នឹងបន្តឥទ្ធិពល នយោបាយ របស់គ្រួសារ មហាសេដ្ឋី របស់លោកស្រី យីងឡាក់។
យោងតាមគេទំព័រ ឆេនណលញូវអេស៊ា ផ្សាយថ្ងៃពុធ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានអំពាវនាវឱ្យមាន ការបោះឆ្នោត នៅខែកុម្ភៈ បន្ទាប់ពី មានការតវ៉ា ជាច្រើនសប្តាហ៍ តាមដងវិថី ក្នុងក្រុងបាងកក។ ប៉ុន្តែក្រុមបាតុករ បានសច្ចាបង្អាក់ការបោះឆ្នោតនេះ ដែលពួកគេខ្លាចថា នឹងបន្តឥទ្ធិពល នយោបាយ របស់គ្រួសារ មហាសេដ្ឋី របស់លោកស្រី យីងឡាក់។
ក្រុមអ្នកតវ៉ា បាននិយាយថា ពួកគេនឹងកាន់កាប់ រាជធានីបាងកក ពីថ្ងៃទី១៣ ខែមករា រហូតដល់ពួកគេ ឈ្នះការប្រយុទ្ធ របស់ពួកគេ ក្នុងការទម្លាក់ រដ្ឋាភិបាល។
ពួកគេមានផែនការ បង្កើតវេទិការ នៅជុំវិញទីក្រុងនេះ និងហាមឃាត់ មន្រ្តីនានា មិនឱ្យចូលទៅធ្វើការ និងផ្តាច់អគ្គិសនី និងទឹក ដែលប្រើប្រាស់ ក្នុងស្ថាប័នរដ្ឋ។
រដ្ឋាភិបាល កំពុងតែ ប្រមូលប៉ូលីស និងទាហាន ១៤៨៨០នាក់ ដើម្បីទប់ទល់នឹង ការប្រមូលផ្តុំគ្នា ដ៏ធំនោះ នេះតាម អ្នកនាំពាក្យ ប៉ូលីសជាតិ Piya Uthayo បាននិយាយ ដោយខ្លីតាមទូរទស្សន៍ មួយ។
លោកថា “គោលដៅ របស់ពួកយើង ត្រូវបង្ការ អំពើហឹង្សា ឬការប៉ះទង្គិចគ្នា”។
ទីផ្សារភាគហ៊ុនថៃ និងរូបិយវត្ថុ បាត បានធ្លាក់ចុះ យ៉ាងខ្លាំង ចំពោះបញ្ហា ដែលវិបត្តិកាន់តែធ្ងន់ធ្ងរនេះ នឹងបង្ក ភាពភ័យខ្លាចដល់ ភ្ញៀវទេសចរ បរទេស និងការវិនិយោគ អន្តរជាតិ។
អាជ្ញាធរទីក្រុង បាងកក បានណែនាំ ឱ្យសាលារៀន ១៤៦ បិទទ្វារ កាលពីថ្ងៃច័ន្ទ ដោយសារតែ ការបិទទ្វារ ក្រុងបាងកក។
ក្រុមមន្រ្តី និយាយថា រដ្ឋាភិបាល ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាស ភាពអាសន្ន របស់រដ្ឋ ប្រសិនបើ ចាំបាច់ ត្រូវដោះស្រាយ ជាមួយនឹង បញ្ហាណាមួយ ក្រោយពីមាន ការប្រើអំពើហឹង្សា ជាច្រើន តាមដងផ្លូវ ដែលក្នុងនោះ មនុស្ស ៨នាក់ រួមមាន ប៉ូលីសម្នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់ទៀត បានរងរបួស។
ក្រុមអ្នករិះគន់ និយាយថា ក្រុមបាតុករ ចង់បង្ក ការប៉ះទង្គិចគ្នាជាថ្មី ដោយសង្ឈឹមថា នឹងចាប់ផ្តើម មានរដ្ឋប្រហារយោធា ក្រោមលេស ស្តារសណ្តាប់ធ្នាប់ ដែលការចោទ ប្រកាន់នេះ ត្រូវបានក្រុម បាតុករបដិសេធ។
ប្រទេសថៃ បានធ្លាក់ចូល ទៅក្នុងការបង្ហូរឈាម ផ្នែកនយោបាយ ចាប់តាំងពី លោកថាក់ស៊ីន ដែលជាបងប្រុស នាយករដ្ឋមន្រ្តី បច្ចុប្បន្ន ត្រូវបានឧត្តមសេនីយ៍ រាជវង្ស ធ្វើរដ្ឋប្រហារ ទម្លាក់ កាលពី ៧ឆ្នាំមុន។
ក្រុមបាតុករ ដែលប្រមូលផ្តុំដោយ ប្រជាពលរដ្ឋ ភាគខាងត្បូង ក្រុមនិយមក្សត្រ វណ្ណៈកណ្តាល និង ក្រុមវរជន ទីក្រុងបាងកក បានចោទប្រកាន់ លោកថាក់ស៊ីន ដែលជាមហាសេដ្ឋី ក្លាយជា អ្នកនយោបាយ ពីបទប្រព្រឹត្ត អំពើពុករលួយ និងបាននិយាយថា លោកបានគ្រប់គ្រង នៅពីក្រោយ រដ្ឋាភិបាល លោកស្រីយីងឡាក់ ទោះបីជានិរទេសខ្លួន នៅឌុយប៉ៃក៏ដោយ។
ពួកគេត្រូវការ “ក្រុមប្រឹក្សាប្រជាជន” ដែលមិនកើតពី ការបោះឆ្នោតមួយ ដើម្បីដឹកនាំប្រទេស ទៅរកកំណែទម្រង់ មិនច្បាស់លាស់ ដូចជា ការបញ្ចប់ ការទិញសន្លឹងឆ្នោត ដោយខុសច្បាប់ តាមរយៈ គោលនយោបាយ អ្នកមានប្រជាប្រិយភាព មយនការបោះឆ្នោតថ្មី មកដល់ ក្នុងរយៈពេលជិតមួយឆ្នាំ ទៅដល់ ១៨ខែ។
រដ្ឋាភិបាល របស់លោកស្រី យីងឡាក់ បានរីករាយ ជាមួយនឹង ការគាំទ្រច្រើនលើសលុប នៅភាគខាងជើង និងភាពយ័ព្យ ប្រទេស និងត្រូវគេរំពឹងថា នឹងឈ្នះការបោះឆ្នោត ថ្ងៃទី២ កុម្ភៈ បើការបោះឆ្នោតនេះ ដំណើរការ។
ការធ្វើកូដកម្ម របស់ប្រជាពលរដ្ឋថ្មីៗនេះ គឺជាកូដកម្ម ដ៏អាក្រក់បំផុត ចាប់តាំងពី ឆ្នាំ២០១០ ដែលនៅពេលនោះ មនុស្សជាង ៩០នាក់ បានស្លាប់ ក្នុងការបង្ហូរឈាម ដែលបង្រ្កាបមកលើ ក្រុមអាវក្រហម ដោយ រដ្ឋាភិបាលមុន របស់លោក អាពីស៊ីត។
អតីត ឧបនាយករដ្ឋមន្រ្តី លោក ស៊ូថេប ធឿកស៊ូបាន បានកំណត់ពេលចូល ទៅតុលាការ នៅថ្ងៃពុធនេះ ដើម្បីប្រឈមមុខនឹង ការចោទប្រកាន់ មនុស្សឃាត លើការស្លាប់ ប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានលោក ស្នើឱ្យពន្យាពេល ដោយសារតែលោក កំពុងដឹកនាំ ការតវ៉ា បច្ចុប្បន្ន។
ការិយាល័យ អគ្គព្រះរាជអាជ្ញា បាននិយាយថា ប្រសិនបើ លោកមិនបង្ហាញ ខ្លួនជាថ្មីម្តងទៀត ព្រះរាជអាជ្ញា នឹងស្វែងរកដីកា ឱ្យចាប់ខ្លួនលោក និងដីកា ដែលមានស្រាប់ សម្រាប់ការបះបោរ ព្យាយាម ផ្ដួលរំលំរដ្ឋាភិបាល ផងដែរ៕
ប្រែសម្រួល៖ ពិសុទ្ធ
0 comments:
Post a Comment