វាជារឿងពិបាកក្នុងការនិយាយខ្លាំងណាស់ ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ក្លិបហាត់ប្រាណ ដែលនៅទីនោះជាក្លិបហាត់ប្រាណអាក្រាត ។ រឿងនេះដែរវាជាករណីដែលមាននៅក្នុងទីក្រុង Hetland ប្រទេសហូឡង់ ដែលសកម្មភាពហាត់ប្រាណរបស់ក្លិបនេះ មានសភាពអាក្រាត ដោយធ្វើឡើងរាល់ថ្ងៃអាទិត្យ។ លោក Friedman ដែលជាម្ចាស់ក្លិបហាត់ប្រាណតំបន់ខាងលើ បានឲ្យដឹងថា គំនិតនេះដែរ វាជាគំនិតដែលលោកទទួលបានពីសំណាក់ភ្ញៀវដែលចូលមកហាត់ប្រាណ បន្ទាប់ពីទទួលបានសំណើរពីភ្ញៀវ លោកក៏បានស្ទាប់ស្ទង់មតិ ដោយទទួលបានការចាប់អារម្មណ៍ច្រើន លោកក៏សម្រេចចិត្តបង្កើតសកម្មភាពហាត់ប្រាណនេះឡើង។ រាល់ថ្ងៃអាទិត្យ ក្លិបរបស់លោកទទួលបានមនុស្សចូលរួមជាច្រើន មកហាត់ប្រាណក្នុងលក្ខណៈអាក្រាតកាយ។មនុស្សជាច្រើនបាននិយាយថា ការហាត់ប្រាណអាក្រាត មិនត្រឹមតែ មានផាសុកភាពល្អនោះទេ ថែមទាំងលើកម្ពស់សកម្មភាពហាត់ប្រាណផងដែរ។ តាមរបាយការណ៍បានឲ្យដឹងថា សម្រាប់បុគ្គលិកហាត់ប្រាណនៅទីនេះ មានការប្រុងប្រយ័ត្នណាស់ ខ្លាចក្រែងមានបញ្ហាសិចកើតឡើង នៅក្នុងក្លិប៕
Home »
World News
» ហូឡង់បើកក្លិបហាត់ប្រាណអាក្រាត ឃើញញាក់សាច់ អ្នកចង់ទៅហាត់ប្រាណដែរទេ
ហូឡង់បើកក្លិបហាត់ប្រាណអាក្រាត ឃើញញាក់សាច់ អ្នកចង់ទៅហាត់ប្រាណដែរទេ
Written By Unknown on Thursday, January 9, 2014 | 7:56 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment