មានខ្សែថតសម្លេងទៀតផង សូមប្រជាពលរដ្ឋ និងជនរួមជាតិជ្រាប អោយបានច្បាស់ថា នៅក្នុងកិច្ចជំនួបប្រជុំរវាងមន្រ្តីជាន់ខ្ពស់ដែល មានសម្តេចតេជា ហ៊ុន សែន និង លោក សម រង្សី និង លោក គឹម សុខា កាលពីពេលថ្មីៗនេះ គឺបានយល់ព្រម និង មិនយល់ព្រមដូច ខាងក្រោម: 1-លោក សម រង្សី និង លោក គឹម សុខាគឺបានទទួសស្គាល់ថាគណ បក្សប្រជាជនពិតជាបានឈ្នះឆ្នោតចំនួន ៦៨អាសនៈ រីឯគណបក្ស សង្រ្គោះជាតិគឺបាន ៥៥ ។
2-ទទួលស្គាល់និងយល់ព្រមទាំងស្រុងចំពោះបេក្ឋភាព សម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលទទួលបានការគាំទ្រ ដោយការបោះឆ្នោតជូនពីប្រជាពលរដ្ឋច្រើនលើសលប់ ដែលមិន មែនជាសម្បទានពីបុគ្គលណាមួយទេ ។ 3-គណបក្សប្រឆាំងបានសុំធ្វើជាប្រធានរដ្ឋសភាជាតិ ។ មិនបានទេ ព្រោះគណបក្សប្រជាជនជាគណបក្សជាប់ឆ្នោត ។ ប៉ុន្តែអាចសម្ប ទានអោយតំណែងប្រធានគណៈកម្មការមួយចំនួនបាន នៅក្នុង រដ្ឋសភាក្នុងគោលបំណងឯកភាព និង បង្រួបបង្រួមជាតិ ។ តាមការពិតគឺពួកគាត់ទាំងពីរមិនបានមកសុំបង្កើតគណកម្មការសើប អង្កេតអ្វីទេ ។ គឺពួគគាត់មកសុំចែកអំណាចត្រង់ៗតែម្តង ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និងជនរួមជាតិជ្រាប ។ ប្រសិនបើការ សម្របសម្រួលដើម្បីផលប្រយាជន៍ជាតិមិនបាន ឬក៏មេបក្សប្រឆាំង នៅតែបន្តបាតុកម្មញុះញុង គឺនឹងមានខ្សែថតសម្លេង (Audio) ដើម្បី ផ្សព្វផ្សាយជាសាធារណៈ អោយមតិជាតិ និងអន្តរជាតិបានស្គាល់ កាន់តែច្បាស់ពីបំណងមេបក្សទាំងពីរ ៕
https://www.facebook.com/photo.php?v=561278683920633&set=vb.111975152184324&type=2&theater
Home »
Khmer News
» ស្តាប់ប្រសាសន៍សម្តេចតេជោម្តងទៀតអោយច្បាស់
ស្តាប់ប្រសាសន៍សម្តេចតេជោម្តងទៀតអោយច្បាស់
Written By Unknown on Sunday, January 5, 2014 | 2:50 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.

0 comments:
Post a Comment