ផ្តល់សិទ្ទិដោយ៖looking today.com
ចំពោះរឿងលើគ្រែ យើងខ្ញុំជឿជាក់ថា លោកអ្នកពិតជាមាន បទពិសោធជាក់ជាមិនខាន ប៉ុន្តែអ្វីដែលសំខាន់គឺ តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីដឹងអំពីអារម្មណ៍ ចំណង់ផ្លូវភេទរបស់ដៃគូខ្លួន ហើយនៅពេលដែលយើង ហាមាត់បបួលគេឡើងឋានសួគ៌ តើគេយល់ព្រម ឬមិនយល់ព្រម?
បើយោងទៅតាមការសិក្សា ស្រាវជ្រាវរបស់អ្នកជំនាញ ខាងផ្នែកចិត្តសាស្ត្រ ជាច្រើន បានប្រាប់ឲ្យដឹងថា មានសញ្ញាជាច្រើន ដែលបញ្ជាក់ពីអារម្មណ៍ Sex របស់ដៃគូអ្នក ដែលចង់ឡើង ឋានសួគ៍ជាមួយអ្នក។ ប៉ុន្តែ ដើម្បីមានភាពងាយស្រួល ក្នុងការសង្កេត និងសំគាល់នោះ យើងខ្ញុំសូមលើក យកចំណុចសំខាន់ៗ ចំនួន១០ ដែលលោកអ្នកសង្កេតមើល ពីអារម្មណ៍ចំណង់ ផ្លូវភេទរបស់ប្តីប្រពន្ធ គូសង្សា មិត្តស្រី មិត្តប្រុស ឬ មនុស្សទើបនិងស្គាល់គ្នា។
1.ការខ្នាញ់នឹងអ្នក
នៅពេលដែលមនុស្សម្នាក់ បង្ហាញសញ្ញា ខ្នក់ខ្នាញ់ចង់ខាំបន្តិច បង់វៃបន្តិច បញ្ចាក់ថាម្នាក់នោះមាន អារម្មណ៍ចំពោះអ្នកហើយ ជាពិសេស ការខាំញិញស្លិកត្រចៀក ថើបករជាដើម។
2.សញ្ញាសម្ងាត់ពេលជួបគ្នាដោយចៃដន្យ
ប្រសិនបើអ្នកចូលរួម នៅក្នុងកម្មវិធីជប់លៀង ញ៉ាំអាហារពេលល្ងាចមួយ ការលួចក្តិច លួចចាប់ដៃ ឬយកជើងឆ្កិះ ឬប៉ះនៅក្រោមតុ ក៏បញ្ជាក់ថា ម្នាក់នោះកំពុងមាន អារម្មណ៍ជាមួយអ្នកដែរ។
3.ការឲ្យភ្នែក
នៅក្នុងកន្លែងមួយ ដែលមនុស្សច្រើន ប៉ុន្តែ ប្តី ឬ ប្រពន្ធ មិត្តប្រុស ឬ មិត្តស្រី ឬមនុស្សទើបស្គាល់គ្នា ឲ្យភ្នែក ឬដៀងភ្នែកមករកតែអ្នកនោះ វាជាភ្លើងខៀវ មួយដែលអាចធ្វើឲ្យអ្នក អាចបបួលម្នាក់នោះ ចេញក្រៅក្រេចច័ន្ទទឹកឃ្មុំបាន។
4.ការបបួលរាំ
មានមនុស្សខ្លះបង្ហាញ នូវអារម្មណ៍របស់ខ្លួន តាមការរាំ ហើយ គេចូលចិត្តបង្វិល ក្រឡឹងជុំវិញអ្នក ហើយអ្នកខ្លះចូលចិត្ត រាំមកពិតគ្នា ជាមួយអ្នក ហើយចំពោះដៃគូស្និទ្ធស្នាល ចូលចិត្តយកថ្ពាល់ប៉ះ ជាមួយថ្ពាល់របស់អ្នក។
5.ការស្លៀកសម្លៀកបំពាក់ងូតទឹក ឬ រំកន្សែង
មានប្តីប្រពន្ធ និង គូសង្សារមួយចំនួនមានភាពអៀនខ្មាស មិនហ៊ាននិយាយត្រង់ទេ ប៉ុន្តែ ពាក់អាវងូតទឹកហើយ ចេះតែដើរចុះឡើងៗ ញញឹមរកដៃគូរបស់ខ្លួន ។
6.សញ្ញាបង្កប់ជាមួយការថើបនៅមាត់ទ្វារបន្ទប់
ដៃគូសង្សារបានដឹកដៃគ្នា ចូលមកដល់មាត់ទ្វារបន្ទប់ ហើយដៃគូរបស់អ្នកមិន បានបង្អង់យូរក៏ចាប់ផ្ដើមឱបក ថើបនៅត្រង់មាត់ទ្វារ ជាសញ្ញាសំខាន់បំផុត សម្រាប់បញ្ជាក់ ពីអារម្មណ៍ដ៏ជ្រាលជ្រៅ។
7.ការចូលចិត្តចាប់ដៃ
អ្នកខ្លះមិននិយាយអ្វីមួយមាត់ ចេះតែចាប់ដៃរបស់ដៃគូ ប្តី ឬ ប្រពន្ធរបស់ខ្លួន យ៉ាងណែន ហើយប្រាប់ថាងងុយដេក នេះគឺជាសញ្ញាបញ្ជាក់ ពីអារម្មណ៍ចំណង់ផ្លូវភេទ។
8.ធ្វើកិច្ចការផ្ទះដើម្បីយកចិត្ត
ចំពោះគូស្នេហ៍ ឬប្តីប្រពន្ធ នៅពេលដែលឃើញខាងស្រី ធ្វើកិច្ចការផ្ទះរួចរាល់ស្រេចបាច់ លឿនខុសពីធម្មតា និងមានអាហារពិសេសៗ សម្រាប់ប៉ូវកម្លាំងនោះ ក៏ជាសញ្ញាមួយបង្ហាញ ពីចំណងរបស់ពួកគេដែរ។
9.ការម៉ាស្សា
នៅពេលមាននរណាម្នាក់មកម៉ាស្សាឲ្យអ្នកត្រង់ក ត្រង់ដើមដៃ ជាសញ្ញាមួយសម្រាប់បញ្ជូនសារចំណង់ផ្លូវភេទ ជាពិសេសប្តីប្រពន្ធ ឬគូស្នេហ៍តែម្តង។
10.ការតុបតែងភ្លើងនៅក្នុងបន្ទប់
មិនចាំបាញ់ឆ្ងល់ទេ នៅពេលដែលអ្នកចូលទៅក្នុងផ្ទះ ឬបន្ទប់មួយដែល បំភ្លឺដោយភ្លើងទៀន ឬ ភ្លើងស្រទុំៗ មានន័យថាដៃគូរបស់អ្នក កំពុងបង្កើនបរិយាកាស ដើម្បីឈ្ពោះទៅរក សមរភូមិប្រយុទ្ធហើយ ប្រកបដោយក្ដី សុខយ៉ាងពិតប្រាកដ៕
អាថ៌កំបាំង ១០ បញ្ជាក់ថា ដៃគូរបស់អ្នក កំពុងមានអារម្មណ៍ ចំណង់ផ្លូវភេទ
Written By Unknown on Monday, January 6, 2014 | 7:23 PM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.
0 comments:
Post a Comment