Home » » លោក យឹម សុវណ្ណ រងគ្រោះ ពីការបាញ់ប្រហារ ដោយគ្រាប់ ចម្ពាម

លោក យឹម សុវណ្ណ រងគ្រោះ ពីការបាញ់ប្រហារ ដោយគ្រាប់ ចម្ពាម

Written By Unknown on Saturday, January 25, 2014 | 11:57 PM

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) លោក យឹម សុវណ្ណ ត្រូវបានគេរាយការណ៍ថា បានរងគ្រោះ ពីការបាញ់ប្រហារ ដោយគ្រាប់ចម្ពាមកៅស៊ូ ពីក្រុមជនអនាមិក ខណៈដែលលោក និងមន្រ្តីជាន់ខ្ពស់ CNRP ជាច្រើនទៀត បានទៅចូលរួម ធ្វើបាតុកម្ម ជាមួយតំណាងសហជីព និងសមាគមទាំង៩នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤នេះ។ ប្រភពព័ត៌មានពី ទីលានប្រជាធិបតេយ្យ បានឱ្យដឹងថា លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលភ្នំពេញបានរងរបួស ត្រង់ជើងដោយមានហូរឈាម បន្តិចបន្ទួច ហើយពេលនេះ ប្រជាពលរដ្ឋដែលចូលរួមធ្វើ បាតុកម្មបានគ្រារូបលោក ទៅកាន់កន្លែងមានសុវត្ថិភាពមួយ។ គូរបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរមិន អនុញ្ញាតឲ្យមានការជួប ជុំគ្នានៅទីលានប្រជាធិបតេយ្យនោះ ក៏មានការប៉ះទង្គិចគ្នាមួយប្រាវ រវាងកំលាំង សមត្ថកិច្ចរាជធានីភ្នំពេញ និងក្រុមបាតុករបង្កឲ្យមាន អ្នករងបួសជិត១០នាក់ ដោយសារតែក្រុម បាតុករជំនះចង់ ទៅជួបជុំគ្នានៅ ទីលាន ប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យមានការដោះលែង លោក វ៉ន់ ពៅ និងមនុស្ស២៣នាក់ទៀតដែលជាប់ពន្ធនាគារត្រពាំងផ្លុវ ខេត្តកំពង់ចាម ជាពិសេសទាមទារប្រាក់ឈ្នួល១៦០ដុល្លារ៕
Share this article :

0 comments:

Post a Comment

Powered by Blogger.
 
Support : Your Link | Your Link | Your Link
Copyright © 2013. bongthomkh - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger